ឡានស្ព័រ Audi TT RS នឹងលែងមានលក់នៅអាមេរិក តែចេញម៉ូដែលចុងក្រោយ ឡូយកប់!

រថយន្តស្ព័រ Audi TT RS នឹងលែងមានលក់នៅលើទីផ្សារសហរដ្ឋអាមេរិក តទៀតហើយ បន្ទាប់ពីសេ៊រីឆ្នាំ២០២២។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Audi បានប្រកាសចេញម៉ូដែលពិសេសថ្មី ហៅថា “Heritage Edition”។

ទោះបីជាយ៉ាងណាក៏ដោយ រថយន្ត Audi TT RS នៅតែមានលក់ធម្មតា នៅខាងក្រៅទីផ្សារសហរដ្ឋអាមេរិក ខណៈពេលដែលអតិថិជនក្នុងទីផ្សារនេះ ក៏នៅតែអាចទិញបានដែរ ប៉ុន្តែជាម៉ូដែល Audi TT និង Audi TTS បន្ទាប់ពីស៊េរីឆ្នាំ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត Audi TT RS Heritage Edition មានជម្រើស ៥ពណ៌ ហើយផលិតមានកំណត់ត្រឹមតែ ៥០គ្រឿងប៉ុណ្ណោះ។

រថយន្តនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៥ស៊ីឡាំង មានកម្លាំង ៣៩៤សេះ ហើយប្រើប្រអប់លេខអូតូ ៧វគ្គ និងប៉ុងពីរ។ វាមានល្បឿនអតិបរមាដល់ទៅ ១៧៤ម៉ាយ៍ក្នុងមួយម៉ោង ឬ ២៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមបញ្ជាក់ថា រថយន្ត Audi TT RS Heritage Edition ត្រូវបានដាក់លក់ក្នុងតម្លៃ ៨១ ៤៩៥ដុល្លារ ពោលគឺថ្លៃជាងម៉ូដែល TT RS ចំនួន ៨ ២៩៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម