ឡានស្ព័រ Geely Binrui Cool ជាដៃគូរប្រកួតប្រជែងនឹងរថយន្ត Honda Civic នៅក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការបញ្ចេញនៅរូបភាពផ្លូវការនៃរថយន្តស្ព័រ Geely Binrui Cool ថ្មី ដោយលើកកំពស់ការរចនាបែប “Racing Storm” ដោយសង្កត់ធ្ងន់ទៅលើភាពទំនើបនិងភាពប្រណីត។

រថយន្តស្ព័រ Geely Binrui Cool ថ្មី ទទួលបានការរចនាផ្នែកខាងមុខស្រដៀងទៅនឹងរថយន្ត Geely Boyue X ជាពិសេសប៉ាណាមុខធំ ឲ្យឈ្មោះថា Spider-like ជាមួយនឹងឡូហ្គោ Geely នៅចំកណ្តាល, ចង្កៀងមុខប្រភេទ LED និងអំពូលបំភ្លឺពេលថ្ងៃ ប្រភេទ LED ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ រថយន្តស្ព័រ Geely Binrui Cool ត្រូវបានរចនាឡើងនៅលើតួពណ៌បៃតង ផ្ដោត​លើ​រូបរាងស្ព័រ មានបំពាក់ជាមួយថាសកង់​​ទំហំ ១៧ អ៊ីញពណ៌​ខ្មៅ, ដុំហ្វ្រាំង calipers ​ពណ៌​លឿង​។ ខណៈផ្នែក​ខាង​ក្រោយ​បន្ថែម​រូបរាង​បែប​ស្ព័រ​ជាមួយ​នឹង​ចង្កៀងក្រោយរាងស្លីម ប្រភេទ​ LED និង​កាង​ក្រោយ​ពណ៌​ខ្មៅ, កាងខ្យល់ spoiler ខាងក្រោយធំ និងបំពង់ស៊ីមាំងភ្លោះរាងមូល។

ចំពោះផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុនពុំទាន់បានបញ្ចេញអំពីលម្អិតនៅឡើយទេ។ ប៉ុន្តែបើមើលពីតួខ្លួន Geely Cool អាចប្រកួតប្រជែងជាមួយ HONDA CIVIC, Changan UNI-V នៅប្រទេសចិនបាន៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម