ឡានស្ព័រ Tesla ត្រូវពន្យារពេល រហូតដល់ Cybertruck ចេញលក់ជាផ្លូវការ

រថយន្ត Tesla Roadster ស៊េរី​ថ្មី​ត្រូវ​បាន​បង្ហាញ​មុខ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៧ ដែល​ពេល​នោះ​មាន​ការ​សន្យា​ថា​វា​នឹង​ចេញ​លក់​លើ​ទីផ្សារ​នា​ឆ្នាំ ២០២០។ ក្រោយ​មក​លោក Elon Musk បាន​បញ្ជាក់​ថា​ Roadster នឹង​ចាប់​ផ្ដើម​ចេញ​លក់​ក្រោយ​ពី​ការ​បញ្ចេញ Model S ថ្មី ដែល​រំពឹង​ថា​កើត​មាន​នា​ចុង​ឆ្នាំ ២០២០។

យ៉ាងណាក្ដី​ ដំណឹង​ចុង​ក្រោយ​​ថ្មី​បាន​ឲ្យ​ដឹង​ថា​​ការ​ចេញ​លក់​ Tesla Roadster មិន​អាច​កើត​មាន​នា​ឆ្នាំ​នេះ ហើយ​ក៏​ទំនង​ជា​មិន​មែន​ឆ្នាំ​ក្រោយ​ដែរ។ លោក Elon Musk បាន​និយាយ​ថា​ផែនការ​សម្រាប់​រថយន្ត​​ស្ព័រ​អគ្គិសនី​​នឹង​ត្រូវ​ពន្យារ​ពេល ដើម្បី​អាច​ឲ្យ​ Tesla នាំ​យក​ម៉ូដែល​សំខាន់​ជាង​នេះ​លក់​លើ​ទីផ្សារ​ជា​មុន​សិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Elon Musk បាន​បញ្ជាក់​ថា Tesla នឹង​ផលិត​រថយន្ត Cybertruck ជា​មុន​សិន មុន​បន្ត​ផែនការ​សម្រាប់​រថយន្ត​ Roadster។ គួរ​ដឹង​ថា​ Cybertruck នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​នា​ចុង​ឆ្នាំ ២០២១ ដូច​នេះ Roadster អាច​នឹង​បង្ហាញ​មុខ​ឆាប់​បំផុត​នា​ឆ្នាំ ២០២២ ឯណោះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម