[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng នឹងធ្វើការនាំយករថយន្ត Xpeng modular flying car ទៅដាក់តាំងបង្ហាញនៅឯពិព័រណ៍រថយន្ត CES Auto Show 2025 ដែលគ្រោងនឹងធ្វើឡើងដើមឆ្នាំ ២០២៥ នៅឯប្រទេសសហរដ្ឋអាមេរិក ។
គួរឲ្យដឹងថា Land Aircraft Carrier គឺជាផលិតផលចុងក្រោយបំផុត និងជោគជ័យបំផុតរបស់រថយន្តហោះ Xpeng Xpeng AeroHT ដែលបានធ្វើតេស្ត ការហោះហើរសាធារណៈលើកដំបូងនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយទទួលបានការបញ្ជាទិញជាង ២០០០ គ្រឿង ជាមួយតម្លៃលក់ ២៨០ ០០០ ដុល្លារនៅប្រទេសចិន ។
Land Aircraft Carrier ជាប្រភេទអគ្គិសនី ធ្វើការជាមួយម៉ាស៊ីនសាំង (EREV) និងអាគុយដែលអាចបើកបរបានចម្ងាយដល់ទៅ ១០០០ គីឡូម៉ែត្រនៅសាកថ្មពេញម្តង គាំទ្រដោយបច្ចេកវិទ្យា 800volt អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ១៨នាទីប៉ុណ្ណោះ ។
រថយន្តនេះ ត្រូវបានឌីស្សាញឡើងបែបជាជ្រុងស្រដៀងទៅនឹងម៉ូដែល Tesla Cybertruck ដែលប្រើប្រាស់នៅថាសកង់ដល់ទៅ ៦ ព្រមទាំងផ្នែកខាងក្នុងទំហំធំទូលាយ និងផ្នែកខាងក្រោយជាកន្លែងផ្ទុកយកហោះ ដោយអាចហោះដោយស្វ័យប្រវត្តិ ៥ ទោ ៦ដង នៅពេលសាកថ្មពេញម្តង ។