ឡានអគ្គសនី Avatr Avatr11 ទទួលបានការកក់រថយន្តទុកមុនជិត ១មុឺនគ្រឿង ត្រឹមរយៈពេល ១០នាទី

[ទីផ្សារបរទេស] ក្រុមហ៊ុនបច្ចេកវិទ្យា Avatr Technology ដែលពីមុនត្រូវបានគេស្គាល់ថា Changan NIO បានសហការជាមួយក្រុមហ៊ុន Huawei ក្នុងការផលិតរថយន្តអគ្គិសនី Avatr Avatr11 នឹងបាន​បើក​ទទួលការកក់ជា​ផ្លូវ​ការ​ក្នុង​ប្រទេស​ចិន​ជាមួយ​នឹង​ប្រាក់​កក់​ចំនួន ៧៨ ដុល្លារ ដោយទទួលបានកក់រថយន្តទុកមុន ៩ ០០០ គ្រឿង ក្នុងរយៈពេល ១០នាទីប៉ុណ្ណោះ ខណៈតម្លៃផ្លូវការចេញនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២ នៅក្នុងប្រទេសចិន។

រថយន្ត Avatr 11 ត្រូវបានរចនាឡើងដោយ Avita Global Design Center នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ជាមួយនឹងគំនិតនៃ “futuristic” ដែលមានភាពប្រណីត ដោយបំពាក់ជាមួយប៉ាណាមុខបិទជិត ចង្កៀង​មុខ​រាង​អក្សរ F អំពូលបំភ្លឺ​​ពេល​ថ្ងៃ​រចនាយ៉ាងទាក់ទាញ។ ផ្នែកខាងក្រោយមានអំពូល LED រាងស្លីមអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង កាងខាងក្រោយពណ៌ខ្មៅ ជាមួយនឹងអំពូលប្រភេទ Hologram។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានរចនាឡើងក្រោមគំនិតនៃ “Vortex Emotional Eddy Current” ដោយផ្តោតលើភាពស្ព័រ និងភាពប្រណិតជាមួយនឹងពណ៌ខៀវ-ប្រផេះ មានបំពាក់ជាមួយកុងទ័រព័ត៌មាន Full LCD ទំហំ ១០,២៥ អ៊ីញ, អេក្រង់កំសាន្តបញ្ឈរទំហំ ១៥,៦ អ៊ីញ ជាមួយនឹងប្រព័ន្ធ Huawei Hongmen, អេក្រង់កំសាន្តសម្រាប់អ្នកដំណើរទំហំ ១០,២៥ អ៊ីញ។ កៅអីស្បែក Nappa ផ្នែកខាងមុខ កៅអីខាងមុខប្រភេទ Bucket-Shape កៅអីខាងក្រោយអាចលៃតម្រូវតាមអគ្គិសនី មុខងារកំដៅ និងម៉ាស្សា ជើងទ្រកណ្តាលភ្ជាប់មកជាមួយការសាកឥតខ្សែ ឧបករណ៍បំពងសំឡេង ១៤ចំនុច និងប្រព័ន្ធដ៏ទំនើបផ្សេងៗទៀត។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ដោយម៉ូទ័រ Huawei dual motors ដែលមានកម្លាំង ៥៧០ សេះ បង្កើនល្បឿន ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៣ វិនាទី ភ្ជាប់ជាមួយអាគុយ Lithium tri-cycle Ningde ទំហំ ៩០,៣៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ៦០០ ដល់ ៧០០ គីឡូម៉ែត្រ/ម៉ោង ជាមួយការគាំទ្រមុខងារសាកថ្មល្បឿនលឿនពី ៣០ ទៅ ៨០% ប្រើពេល ១៥ នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម