ឡានអគ្គិនសីបារាំង Peugeot e-208 សាកមួយពេញ ជិះបាន ៣០០ គ.ម៉

នាពេលថ្មីៗ ក្រុមហ៊ុន​ Peugeot បានបញ្ចេញរថយន្តអគ្គិសនីថ្មី ហៅ​ថា “e-208” ជាផ្លូវការ។

រថយន្ត​ប្រភេទ Hatchback រាង​តូច​ច្រឡឹង​នេះ​ទទួល​បាន​ការ​រចនា​ឡើង​វិញ​ថ្មី​សន្លាង​តែម្តង។ ចំណែក​ឯ​ផ្នែក​ខាង​ក្នុង​វិញ ត្រូវ​បាន​រៀបចំ និង​រចនា​ឲ្យ​កាន់​តែ​ទំនើប និង​ទាន់​សម័យ ជាមួយ​នឹង​ការ​ប្រើប្រាស់​កុងទ័រ​ឌីជីថល, Head-up Display និង អេក្រង់​កម្សាន្ត Infotainment System ធំ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Peugeot e-208 បាន​ឈរ​លើ​គ្រោងឆ្អឹង​ថ្មី ដែល​មាន​ទម្ងន់​ស្រាល​ជាង​មុន ៣០ គីឡូក្រាម។ ជាមួយ​នឹង​កម្លាំង ១៣៦ សេះ e-208 អាច​ធ្វើដំណើរ​បាន​រហូត​ដល់​ទៅ ៣៣៨ គីឡូម៉ែត្រ រាល់​ពេល​សាក​ថ្ម​ពេញ​ម្តង។

ក្រុមហ៊ុន Peugeot បាន​បញ្ជាក់​ថា វា​ត្រូវ​ការ​ពេល ២០ ម៉ោង​ដើម្បី​សាក​ភ្លើង​តាមរយៈ​ខ្សែ​សាក​ធម្មតា និង ៨ ម៉ោង​សម្រាប់​ការ​សាក​នៅ​ស្ថានីយ។ មិនតែប៉ុណ្ណោះ ប្រសិន​បើ​ប្រើប្រាស់​ខ្សែ​សាក​ល្បឿនលឿន ១០០ គីឡូវ៉ាត់ វា​ប្រើ​ពេល​ត្រឹមតែ ៣០ នាទី​ប៉ុណ្ណោះ​ដើម្បី​សាក​ភ្លើង ៨០ ភាគរយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម