ឡានអគ្គិសនីសុទ្ធ BYD Song L ស៊េរីថ្មីចុងក្រោយ ចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តយក្ស BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ BYD Song L ជាប្រភេទ Crossover ស៊េរីថ្មីចុងក្រោយ មាន ៥ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ៣០ ១០០ ដុល្លារ ដល់ ៣៨ ៣០០ ដុល្លារ នៅប្រទេសចិន។

ម៉ូដែលនេះត្រូវបានផលិតឡើងនៅលើតួគ្រោងរសម្រាប់ថយន្តអគ្គិសនី e-Platform 3.0 មានប្រវែងតួខ្លួនសរុប ៤ ៨៤០ ម.ម ទទឹង ១ ៩៥០ ម.ម កំពស់ ១ ៥៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៣០ ម.ម ។ សម្រាប់នៅផ្នែកខាងក្រៅ មានប៉ាណាជាប់ជាមួយចង្កៀងមុខប្រភេទ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង រួមផ្សំជាមួយកាងទំហំធំ ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ២០ អ៉ីញ នៅខាងក្រោយដែលមានកាង spoiler ចំនួន ២ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធ BYD DiLink OS Power ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ AR-HUD ទំហំ ៥០ អ៉ីញ  ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ DiPilot DAS រួមបញ្ចូលនៅមុខងារដ៏ទៅ ៣០ មុខងារ ។

ទាក់ទងទៅនឹងផ្នែកថាមពលវិញ BYD Song L បំពាក់ដោយ

  • ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៣១៣ សេះ ផ្គួបជាមួយអាគុយទំហំ ៨៧,៤ គីឡូវ៉ាត់ម៉ោង អាចបើកបានចម្ងាយ ៦៦២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
  •  បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៥១៧ សេះ ផ្គួបជាមួយអាគុយទំហំ ៨៧,៤  គីឡូវ៉ាត់ម៉ោង អាចបើកបានចម្ងាយ ៦០២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម