ឡានអគ្គិសនីកម្លាំង ១១០០ សេះ ជាន់ដល់ ៩៦ គ.ម/ម៉ ប្រើពេលតែ ១,៩វិនាទី

រថយន្ត​ Karma SC2 ប្រភេទ Concept បាន​បង្ហាញ​ចេញ​នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Los Angeles Auto Show ដោយ​មាន​បន្ថែម​សមត្ថភាព​បង្កើន​សន្ទុះ​កាន់​តែ​ខ្លាំង​ក្លា​ជាង​មុន។

ប៉ុង​រថយន្ត​មុខ និង​ក្រោយ​របស់​ Karma SC2 គឺ​ដំណើរ​ការ​ដោយ​ម៉ូទ័រ​អគ្គិសនី​ចំនួន ២ ដែល​អាច​បង្កើត​កម្លាំង​បាន​ ១១០០ សេះ។ ជា​មួយ​កម្លាំង​មហាសាល​នេះ អាច​ឲ្យ​ Karma SC2 អាច​បង្កើន​សន្ទុះ​ពី ០ – ៩៦ គ.ម/ម៉ ដោយ​ប្រើ​ពេល​តែ ១,៩ វិនាទី។ អាគុយ​របស់​រថយន្ត​មាន​ថាមពល​ទំហំ ១២០ គីឡូវ៉ាត់ម៉ោង ដែល​អាច​បើកបរ​បាន​ចម្ងាយ ៥៦៣ គីឡូម៉ែត្រ​ពេល​សាក​បំពេញ​ម្ដង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​កម្មវិធី​ដដែល​នេះ ក្រុមហ៊ុន​ក៏​មាន​បញ្ចេញ​រថយន្ត​មួយ​ម៉ូដែល​ទៀត​គឺ Revero GTS ឆ្នាំ ២០២០ ដែល​ជា​ប្រភេទ​សម្រាប់​ផលិត​លក់​លើ​ទីផ្សារ​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ។ វា​គឺ​ជា​ប្រភេទ​កម្លាំង​ខ្លាំង​មួយ​នៃ Revero ប្រភេទ​ធម្មតា។

Revero GTS ឆ្នាំ ២០២០ ប្រើ​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ គួប​ផ្សំ​នឹង​ម៉ាស៊ីន​ប្រេង​សាំង​ Twin Power ៣ ស៊ីឡាំង។ រថយន្ត​នេះ​អាច​បើកបរ​បាន​ចម្ងាយ ៥៧៩ គីឡូម៉ែត្រ ​ពេល​​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ។ Karma និយាយ​ថា​ Revero GTS អាច​បង្កើន​សន្ទុះ​ពី ០ ដល់ ៩៦ គ.ម/ម៉ ដោយ​ប្រើ​ពេល ៣,៩ វិនាទី និង​ល្បឿន​អតិបរមា ២០៩ គ.ម/ម៉ ជា​មួយ​តម្លៃ​លក់​ចាប់​ពី ១៤៩ ៩៥០ ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម