[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan Automobile គ្រោងនឹងធ្វើការដាក់បញ្ចេញរថយន្តអគ្គិសនីខ្នាតតូច LUMIN ថ្មីដែលត្រូវបានបង្កើតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង Changan EPA0 នៅក្នុងទីផ្សារប្រទេសចិន។
Changan LUMIN មានប្រវែងតួខ្លួនសរុប ៣,២៧០ ម.ម, ទទឹង ១,៧០០ ម.ម, កំពស់ ១,៥៤៥ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ១,៩៨០ ម.ម។ ដោយផ្នែកខាងក្រៅ បំពាក់ជាមួយ ចង្កៀងមុខ-ក្រោយ មានរាងមូល និងពណ៌តួខាងក្រៅមាន ៧ ពណ៌ រួមមាន misty white, mossy green, lake blue, magpie grey. green dew Wheat yellow និង pink cherry powder។
គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានលម្អិតមានតិចតួចណាស់នៅពេលនេះ ប៉ុន្តែ Changan LUMIN នឹងបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ផលិតកម្លាំងបាន ៤០ សេះ និងអាគុយពីក្រុមហ៊ុន Innovation Aviation ។
ជាមួយនឹងតួខ្លួនតូចបែបនេះ រថយន្តអគ្គិសនី Changan LUMIN នឹងរំពឹងថាមិនមានអាគុយទំហំធំទេ ដែលធ្វើឲ្យរថយន្តនេះមានតម្លៃមិនថ្លៃទេ រថយន្តនេះអាចមានតម្លៃត្រឹមតែ ២ ៩៩១ ដុល្លារប៉ុណ្ណោះក្នុងប្រទេសចិន ហើយនឹងក្លាយជាដៃគូប្រកួតប្រជែងរបស់រថយន្តអគ្គិសនី Wuling Hong Guang MINI EV ផងដែរ៕