ឡានអគ្គិសនីចិនថ្មី បើកបរស្វ័យប្រវត្តិកម្រិត៤ តម្លៃត្រឹម ៣ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្តចិនមួយមានឈ្មោះថា Jidu បានប្រកាសចេញគំរូរថយន្តដំបូងបង្អស់របស់ខ្លួន គឺ Robo-01 ដែលជាប្រភេទ SUV ដំណើរការដោយថាមពលអគ្គិសនីសុទ្ធ អភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Baidu ហើយនឹងត្រូវផលិតដោយក្រុមហ៊ុន Geely។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រថយន្ត Jidu Robo-01 ឆ្នាំ២០២៣ ថ្មីនេះ នឹងមានបំពាក់ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិកម្រិត៤ (Level 4 autonomous driving) ផងដែរ។ មិនតែប៉ុណ្ណោះ គំរូរថយន្តខាងលើ នឹងចូលសង្វាក់ផលិតកម្មនៅក្នុងឆ្នាំ២០២៣ ដោយរក្សារូបរាង និងការឌីហ្សាញ ៩០% ពីគំរូនោះទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jidu Robo-01 មានបំពាក់អេក្រង់មួយផ្ទាំងធំនៅលើតាប្លូ ដែលដើរតួជាកុងទ័រឌីជីថល និង អេក្រង់កម្សាន្ត, ប្រើកាមេរ៉ាចំហៀងជំនួសកញ្ចក់, ដៃចង្កូត yoke-style លិចចេញ-ចូល, ប្លុកបញ្ជាកណ្តាលប្រភេទ touch-sensitive។

បើយោងតាម Car News China បានឲ្យដឹងថា រថយន្តអគ្គិសនីខាងលើបំពាក់ DuerOS artificial intelligence software ខណៈ hardware របស់វាគឺ NVIDIA Orin X chip និង Qualcomm 8295 processor។ អ្វីដែលសំខាន់ វាមានបំពាក់ប្រព័ន្ធ LiDar ២ ដែលគួបផ្សំរវាងកាមេរ៉ា ២គ្រាប់, រ៉ាដា ultrasonic ១២គ្រាប់ និង រ៉ាដា millimeter-wave ៥គ្រាប់ ដែលស្កេនផ្លូវជាប់ជានិច្ច។

ទោះបីជាយ៉ាងណាក៏ដោយ Jidu មិនទាន់បានបង្ហាញព័ត៌មានលម្អិតអំពីសមត្ថភាព និងកម្លាំងរបស់វាឡើយ ប៉ុន្តែបានបង្ហាញថា វានឹងមានតម្លៃខ្ទង់ ៣០ ០០០ដុល្លារ នៅពេលចេញលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម