ឡានអគ្គិសនីតម្លៃ ២,៤លានដុល្លារ ផលិតកម្លាំងបានដល់ ១៩១៤សេះ

ក្រុមហ៊ុន Rimac Automobili បានបង្ហាញចេញផលិតផលសម្រេចចុងក្រោយនៃរថយន្ត C-Two ដែលពេលនេះវាបានប្ដូរឈ្មោះមកជា Nevera វិញ ហើយវាមានការកែសម្រួលមួយចំនួនកាន់តែល្អប្រសើរជាងប្រភេទ Concept ដែលចេញឆ្នាំ ២០១៨។

បើប្រៀបនឹង Concept រថយន្ត Nevera មានការផ្លាស់ប្ដូរជាច្រើនលើរូបរាង ដែលធ្វើឲ្យសមត្ថភាពជ្រែកខ្យល់របស់វាល្អប្រសើរជាងមុន ៣៤%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះដែរមានបំពាក់ម៉ូទ័រអគ្គិសនីចំនួនបួនសម្រាប់កង់នីមួយៗដែលវាអាចផលិតកម្លាំងបានសរុប ១៩១៤សេះ។ វាទទួលបានថាមពលពីអាគុយចំណុះ ១២០គីឡូវ៉ាត់ម៉ោង ដែលជាអាគុយផលិតឡើងដោយក្រុមហ៊ុន Rimac ផ្ទាល់។

Rimac អះអាងថារថយន្ត Nevera អាចស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ដោយប្រើពេលត្រឹម ១,៨៥វិនាទីប៉ុណ្ណោះ ហើយល្បឿនអតិបរមាគឺ ៤១២គ.ម/ម៉។

 

រថយន្តនេះមានតម្លៃខ្ទង់ ២លានអឺរ៉ូ (ប្រមាណ ២,៤លានដុល្លារ) ក្នុងមួយគ្រឿង ដោយកាលបរិច្ឆេទដឹកជញ្ជូនជូនអតិថិជននៅមិនទាន់ដឹងនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម