[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen គ្រោងនឹងធ្វើការប្រកាសពីគម្រោងដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីថ្មីបន្ទាប់របស់ពួកគេនៅកម្មវិធី CES 2023 នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ។
ក្រុមហ៊ុនផលិតរថយន្តកំពុងរក្សាព័ត៌មានលម្អិត ប៉ុន្តែបាននិយាយថា ពួកគេនឹងបង្ហាញរថយន្តដែលលាក់បាំងនៅថ្ងៃនោះ ក៏ដូចជាបង្ហាញឈ្មោះរបស់វាផងដែរ។ បន្ទាប់ពីការប្រកាសនេះ ក្រុមហ៊ុននឹងអញ្ជើញអ្នកចូលរួមកម្មវិធី CES 2023 ឱ្យ “ទទួលបានបទពិសោធន៍ជំហានបន្ទាប់ក្នុងដំណើរការអគ្គិសនីរបស់ Volkswagen” នៅថ្ងៃទី ៥ ខែមករាផងែរ។
ក្នុងនោះត្រូវបានគេរំពឹងថា Volkswagen នឹងបង្ហាញនៅរថយន្ត ID.Aero ។ ដោយគំរូរថយន្ត ID.Aero Concept bបានដាក់បង្ហាញនជាការមើលជាមុននៃរថយន្តអគ្គិសនីសាកលដំបូងបង្អស់របស់ម៉ាកយីហោ ដែលនឹងត្រូវបានផ្តល់ជូននៅក្នុងប្រទេសចិន អឺរ៉ុប និងសហរដ្ឋអាមេរិក។
មិនត្រឹមតែប៉ុណ្ណោះ គំរូនេះគឺជារថយន្តស៊េរីទំនើបដែលផលិតនៅលើគ្រោងឆ្អឹង MEB platform និងមានអាគុយលីដ្យូមទំហំ ៧៧ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយរហូតដល់ ៦២០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។
រថយន្តនេះត្រូវបានគេរំពឹងថានឹងទទួលបានឈ្មោះថ្មីគឺ ID.7 ហើយថ្មីៗនេះ អ្នកថតរូប moniker បានថតបាននៅរថយន្តនេះដែលគ្មានការបិទបាំងតួខ្លួន ដោយមានការរចនាយ៉ាងរលូនជាមួយនឹងទីតាំងដៃទ្វារដែលភ្ជាប់មកជាមួយ flush-mounted និងថាសកង់ដែលធ្វើឱ្យប្រសើរឡើងតាម aerodynamic ផងដែរ។ ចំណែកនៅផ្នែកខាងក្នុងវិញ នឹងមានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្តទំហំធំផងដែរ៕