ឡានអគ្គិសនីថ្មីរបស់ XPeng បង្ហាញមុខជាផ្លូវការ តម្លៃជាង២ម៉ឺនដុល្លារ

ក្រុមហ៊ុនរថយន្តអគ្គិសនីចិន XPeng បានបង្ហាញចេញរថយន្ត G3 ដែលមានការផ្លាស់ប្ដូររចនាបថរូបរាងថ្មី ដោយបានដាក់ឈ្មោះឲ្យថា G3i។

រថយន្ត G3i គ្រោងនឹងបញ្ចេញលក់លើទីផ្សារនៅក្នុងខែកញ្ញាខាងមុខនេះ ដោយវាមានការផ្លាស់ប្ដូរផ្នែកខាងកាន់តែទាន់សម័យ ស្រដៀងនឹងរថយន្តម៉ូដែល P7 ដែរ ហើយនៅផ្នែកខាងក្រោយក៏មានការផ្លាស់ប្ដូររចនាបថបន្តិចបន្តួចផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តថ្មីនេះមានដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនមួយ ដែលអាចផលិតកម្លាំងបានចំនួន ១៩៤សេះ អាចឲ្យរថយន្តនេះស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេលប្រមាណ ៨,៦វិនាទី និងមានល្បឿនអតិបរមា ១៧០គ.ម/ម៉ ផងដែរ។

អាគុយរបស់វាមានទំហំចាប់ពី ៥៥kWh ដែលអាចឲឲ្យបើកបរបានចម្ងាយប្រមាណ ៤៦០គីឡូម៉ែត្រ ហើយវាក៏មានជម្រើសអាគុយទំហំ ៦៦kWh ផងដែរ ដែលអាចបើកបរបានចម្ងាយប្រមាណ ៥២០គីឡូម៉ែត្រ។

នៅពេលដែលចេញលក់លើទីផ្សារប្រទេសចិននាខែកញ្ញា រថយន្ត XPeng G3i នឹងដាក់លក់ក្នុងតម្លៃចាប់ផ្ដើមពីប្រមាណ ២៣ ១២១ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម