ឡានអគ្គិសនីថ្មី សាកភ្លើង៨នាទី ជិះបាន ២០០គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុន EEZI របស់ចិនបានបង្ហាញចេញរូបរាង Render ផ្លូវការនៃរថយន្ត Vc របស់ខ្លួន ដែលអាចឲ្យ​ឃើញ​អំពី​អ្វីដែល​មាន​នៅ​លើ​ផលិតផលសម្រេចុងក្រោយ។

EEZI គឺជាក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងខេត្ត Guangdong ដែលបានបង្ហាញចេញរូបរាងគំរូនៃរថយន្ត Vc កាលពីខែវិច្ឆិកា ហើយ​រថយន្តនេះ​ដែរ រំពឹងថានឹងបង្ហាញវត្តមានជាផ្លូវការនៅក្នុងត្រីមាសបន្ទាប់។ រូបភាព Render ថ្មីបានបង្ហាញថារូបរាងរបស់ Vc គឺ​ពិតជាដូចគ្នានឹងរថយន្តគំរូដែលបានចេញកាលពីឆ្នាំមុន ដោយមានរចនាបថប្លែក បែបអនាគត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថ Vc មានប្រើប្រាស់គ្រផងឆ្អឹង EEZI Step 1.0 ដែលផលិតដោយ​ក្រុមហ៊ុន BAIC Ruixiang ដោយ​រថយន្ត​នេះ​មាន​ប្រវែង ៣៩០៦ម.ម មាន​កម្ពស់ ១៧៤០ម.ម ទទឹង ១៥៥០ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយគឺ ២៥២០ម.ម។

ការបង្ហាញវត្តមានកាលពីឆ្នាំមុន EEZI បាននិយាយថារថយន្ត Vc នេះអាចបើកបរបាន​ចម្ងាយ ២០០គីឡូម៉ែត្រ ដោយ​ចំណាយ​ពេល​សាក​ភ្លើង​ត្រឹម ៨នាទី។ បច្ចេកវិទ្យាសាកភ្លើងល្បឿនលឿននេះ ទំនងជាបង្ហាញវត្តមានជាលើកដំបូងសម្រាប់រថយន្តអគ្គិសនី​ខ្នាត​តូច​បែបនេះ។ យ៉ាងណាក្ដី រថយន្ត Vc ក៏មានបំពាក់នូវបច្ចេកវិទ្យាដែលអាចដោះដូរអាគុយបានផងដែរ ដែលកាន់តែរហ័សជាង​ការ​សាក​ភ្លើង។

ទាក់ទងនឹងតម្លៃរបស់ Vc នៅមិនទាន់មានការបង្ហើបឲ្យដឹងនៅឡើយទេ ដោយទំនងជានឹងប្រកាសចេញនៅពេលដែល​រថយន្ត​នេះ​បង្ហាញ​វត្តមាននៅត្រីមាសខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម