ឡានអគ្គិសនីរបស់រូម៉ានី លក់នៅប្រទេសមួយតម្លៃត្រឹមជាង ១ម៉ឺនដុល្លារ

ក្រុមហ៊ុន​រថយន្ត​រូម៉ានី​បាន​បង្ហាញ​ចេញ​រថយន្ត Spring Electronic កាល​ពី​​សប្ដាហ៍​មុន ប៉ុន្តែ​មិន​បាន​បង្ហាញ​ចេញ​អំពី​តម្លៃ​សម្រាប់​លក់​លើ​ទីផ្សារ​នោះ​ឡើយ។

បើ​តាម​ក្រុមហ៊ុន Dacia ប្រចាំ​នៅ​ប្រទេស​ហុងគ្រី បាន​ឲ្យ​ដឹង​ថា​​រថយន្ត Dacia Spring Electronic ក្នុង​ប្រទេស​​ហុងគ្រី​គឺ​នឹង​មាន​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ ២០ ៩៧០​ដុល្លារ សម្រាប់​រថយន្ត ១០០​គ្រឿង​​ដំបូង ដែល​លក់​ក្នុង​យុទ្ធនាការ​កុម្ម៉ង់​ទិញ។ ប្រសិន​បើ​បូក​បញ្ចូល​ប្រាក់​ជំនួយ​ពី​រដ្ឋាភិបាល​នោះ​រថយន្ត​អគ្គិសនី​តូច​នេះ​​នៅ​សល់​តម្លៃ​ត្រឹម​ប្រមាណ ១២ ៨៩០​ដុល្លារ​ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Spring Electric មាន​ដំណើរ​ការ​ដោយ​ម៉ូទ័រ​អគ្គិសនី​ចំនួន​មួយ​ ដែល​មាន​កម្លាំង​ ៤៤សេះ អាច​ជិះ​ដល់​ល្បឿន ១២៥​គ.ម/ម៉។ រថយន្ត​នេះ​អាច​បើកបរ​បាន​ចម្ងាយ​ប្រមាណ ២២៥​គីឡូម៉ែត្រ​​ពេល​សាក​ភ្លើង​ពេញ​សម្រាប់​ការ​បើកបរ​​គិត​បញ្ចូល​ទាំង​ក្នុង​ក្រុង​និង​លើ​ផ្លូវ​លាត​។ ប៉ុន្តែ​សម្រាប់​ការ​បើកបរ​ក្នុង​ក្រុង​អាច​បាន​ដល់​ចម្ងាយ ២៩៥​គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម