[ទីផ្សារបរទេស] កាលពីដើមឆ្នាំ ក្រុមហ៊ុនរថយន្តវៀតណាម VinFast បានប្រកាសអំពីកម្មវិធីជួលថ្មីមួយសម្រាប់អតិថិជនៅសហរដ្ឋអាមេរិកដែលចង់រថយន្តអគ្គិសនីរបស់ខ្លួន ដែលកម្មវិធីនេះមានបែងចែកដាច់ដោយឡែកពីគ្នារវាងតម្លៃនៃរថយន្ត និងតម្លៃនៃអាគុយរថយន្ត។
គួរដឹងថា VinFast មានគម្រោងថាចេញលក់រថយន្តអគ្គិសនី VF 8 និង VF 9 នៅសហរដ្ឋអាមេរិក នាចុងឆ្នាំ២០២២នេះ ដោយរថយន្តទីមួយអាចមានតម្លៃចន្លោះពី ៤០ ៧០០ដុល្លារ ដល់ ៤៨ ០០០ដុល្លារ និងអាចបើកបរបានចម្ងាយដល់ប្រមាណ ៤៧០គីឡូម៉ែត្រ។ ចំណែក VF 9 អាចមានតម្លៃចន្លោះពី ៥៥ ៥០០ដុល្លារ ដល់ ៦១ ០០០ដុល្លារ និងអាចបើកបរបានចម្ងាយដល់ប្រមាណ ៥៩៣គីឡូម៉ែត្រ។
ពេលនេះក្រុមហ៊ុនបានបង្ហាញអំពីតម្លៃនៃការជួលរថយន្តទាំងពីរ ដោយរថយន្ត VF 8 មានតម្លៃ៣៥ដុល្លារក្នុងមួយខែ និងរថយន្ត VF 9 មានតម្លៃ ៤៤ដុល្លារក្នុងមួយខែ។ ប៉ុន្តែតម្លៃនេះគឺអតិថិជនអាចបើកបរបានចម្ងាយត្រឹម ៥០០គីឡូម៉ែត្រប៉ុណ្ណោះសម្រាប់ក្នុងមួយខែ ហើយប្រសិនបើចង់បើកបរលើសនេះត្រូវបង់ថ្លៃបន្ថែម ០,១១ដុល្លារ លើចម្ងាយ ១,៦គ.ម ជាមួយរថយន្ត VF 8 និងរថយន្ត VF 9 ត្រូវចំណាយ ០,១៥ដុល្លារ។
មួយទៀត VinFast ក៏មានជម្រើសជួលដោយមិនកំណត់រយៈចម្ងាយបើកបរផងដែរ ដោយរថយន្ត VF 8 គិតថ្លៃ ១១០ដុល្លារក្នុងមួយខែ ខណៈដែលរថយន្ត VF 9 គិតថ្លៃ ១៦០ដុល្លារក្នុងមួយខែ៕