ឡានអគ្គិសនីសុទ្ធខ្នាតតូចរបស់ VinFast ចេញលក់ជាផ្លូវការ ឯតម្លៃចាប់ផ្តើមអត់ដល់ ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត VinFast បានធ្វើការដាក់បង្ហាញចេញ និងលក់ជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធខ្នាតតូច VinFast VF3 ជាមួយតម្លៃលក់ចាប់ពី ៩២៤១ ដុល្លារ ដល់ ១២ ៣៨៧ ដុល្លារ នៅក្នុងទីផ្សារប្រទេសវៀតណាម ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៣ ១៩០ ម.ម ទទឹង ១ ៦៧៩ ម.ម កំពស់ ១ ៦២២ ម.ម ដោយផ្នែកខាងមុខមានចង្កៀង LED រួមជាមួយរបាអូសកាត់ជាអក្សរ V ព្រមទាំងកាងទំហំធំ ក៏ដូចជាប្រើប្រាស់នៅថាសកង់ទំហំ ១៦អ៉ីញ និងចង្កៀងក្រោយក៏ជាប្រភេទ LED ។ លើសពីនេះ VF3 Gacបើកបរបានចម្ងាយ ២១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ខណៈទំហំអាគុយ និងម៉ូទ័រក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងរបស់ VF 3 គឺធំទូលាយណាស់បើប្រៀបធៀបទៅនឹងផ្នែករថយន្តខ្នាតតូចដូចជា ជាពិសេសកៅអីខាងក្រោយត្រូវបានបត់រាបស្មើអាចផ្ទុកបានដល់ ៥៥០លីត្រ ដែលស្មើនឹងទំហំនៅខាងក្នុងរថយន្ត hatchback 4 ទ្វារ។ លើសពីនេះ មានបំពាក់កុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ជាអេក្រង់ភ្លោះទំហំ ១០អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ព្រមទាំងហ្វ្រាំងដៃអេឡិចត្រូនិចផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម