
[បរទេស] រថយន្តអគ្គិសនីដំបូងគេបង្អស់របស់ក្រុមហ៊ុន Xiaomi គឺម៉ូដែល SU7 ទទួលបានការពេញនិយមយ៉ាងខ្លាំង ធ្វើឲ្យម៉ូដែលនេះ លក់បានចំនួនច្រើនជាងរថយន្ត Tesla Model 3 នៅក្នុងប្រទេសចិន គិតចាប់ពីចន្លោះខែមេសា ឆ្នាំ ២០២៤ ដល់ខែមករា ឆ្នាំ ២០២៥ ដែល Xiaomi SU7 ចាប់ផ្តើមដាក់លក់ ។
ក្នុងនោះ ក្រុមហ៊ុន Xiaomi បានលក់រថយន្តអគ្គីសនីសុទ្ធ SU7 បានចំនួនសរុប ១៦២ ៣៨៤ គ្រឿង ខណៈ Tesla Model 3 លក់បានចំនួនសរុប ១៥២ ៧៤៨ គ្រឿង នេះបើយោងតាមទទិន្នន័យនៃការលក់ពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) ។
គួរឲ្យដឹងថា ជាមួយការបញ្ចេញម៉ូដែលលើកដំបូងនៃរថយន្តរបស់ក្រុមហ៊ុន Xiaomi ទទួលបានការពេញនិយមដ៏គួរឲ្យកត់សម្គាល់នេះ បច្ចុប្បន្នក្រុមហ៊ុនបានដាក់បង្ហាញចេញម៉ូដែលទី ២ របស់ខ្លួនគឺម៉ូដែល YU7 ជារថយន្តប្រភេទ SUV ប្រើអគ្គិសនី ក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយនឹងម៉ូដែលដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន Tesla គឺមូដែl Y ៕