ឡានអគ្គិសនីសុទ្ធដ៏ទំនើបបែបអនាគតរបស់ Chery ត្រៀមបង្ហាញខ្លួនជាផ្លូវការនៅសប្តាហ៍ក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរូបភាពរបស់រថយន្ត Chery Exeed E08 ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ គ្រោងនឹងបង្ហាញខ្លួននៅឯពិព័រណ៌រថយន្ត Beijing Auto Show នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ ក្នុងប្រទេសចិន ។

Exeed 08 គឺជារថយន្តដំបូងគេដែលផលិតឡើងដោយក្រុមរចនាអឺរ៉ុប និងសៀងហៃរបស់ Exeed ហើយត្រូវបានផ្អែកលើភាសារចនា Wind Aesthetics 2.0 មានរូបរាងជាប្រអប់ជ្រុង ខណៈនៅផ្នែកខាងមុខមានប៉ាណាដែលឲ្យឈ្មោះថា cyber butterfly អបសងខាងដោយចង្កៀងមុខ LED រាងជាអក្សរ F ក៏ដូចជាថាសកសង់រចនាបែបអនាគត និងចង្កៀងក្រោយ LED រាងជាអក្សរ F ជាដើម ។ ខណៈផ្នែកខាងក្នុង ក្រុមហ៊ុនមិនទាន់បានបង្ហាញនៅឡើយទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា Chery Exeed E08 ទំនើបបែបអនាគតនេះ ផលិតនៅលើគ្រោងឆ្អឹង E0X all-electric platform អាចនឹងចេញលក់នៅក្នុងឆ្នាំ ២០២៥ ដែលមានតម្លៃលក់រំពឹងចាប់ពី ៣៤ ៥០០ ដុល្លារឡើងទៅ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម