ឡានអគ្គិសនីសុទ្ធថ្មីរបស់ Hyundai តម្លៃខ្ទង់ ២មុឺនដុល្លារ ត្រៀមបង្ហាញខ្លួនជាផ្លូវការចុងខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញលើកដំបូងជាផ្លូវការនៅរូបភាព Teaser រថយន្តអគ្គិសនី Hyundai Inster EV ប្រើអគ្គិសនីសុទ្ធមានតម្លៃទាប សម្រាប់នៅទីផ្សារប្រទេសកូរ៉េខាងត្បូង ជាមួយតម្លៃលក់ចាប់ពី ២១ ៥០០ ដុល្លារ ។

តាមរូបភាព Teaser បានបង្ហាញពីរូបរាងជាប្រភេទអគ្គិសនីខ្នាតតូច ដោយផ្នែកខាងមុខមានចង្កៀងប្រភេទ LED រាងមូល ជាមួយអំពូលស៊ីញូដាច់ពីចេញពីគ្នា ព្រមទាំងចង្កៀងក្រោយត្រូវបានឌីស្សាញថ្មី ស្រដៀងគ្នាទៅនឹងរថយន្ត Hyundai Ioniq 5 ខណៈផ្នែកខាងក្នុង និងផ្នែកថាមពលក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Hyundai Motor នឹងធ្វើការដាក់បង្ហាញរថយន្តអគ្គិសនីសុទ្ធនេះ នៅឯពិព័រណ៍រថយន្ត  Busan International Mobility Show 2024 ដែលធ្វើឡើងនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម