ឡានអគ្គិសនីសុទ្ធថ្មីរបស់ MG ទទួលបានការបញ្ជាទិញទុកមុនជិត ២មុឺនគ្រឿង ត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG ប្រចាំនៅទីផ្សារប្រទេសឥណ្ឌា បានធ្វើការប្រកាសថា រថយន្តអគ្គិសនីសុទ្ធ MG Windsor EV ស៊េរីថ្មីចុងក្រោយ ទទួលបានការបញ្ជាទិញទុកមុនដល់ទៅ ១៥ ១៧៦ គ្រឿងត្រឹមរយៈពេល ២៤ម៉ោងដំបូងបន្ទាប់ការដាក់លក់ជាផ្លូវការ ។

រថយន្តអគ្គិសនី MG Windsor ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ១៣៦ សេះ និងកម្លាំងរមួល ២០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣៧,៩ និង ៥០,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ពី ៤០០ ទៅ ៤៦០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តអគ្គិសនីសុទ្ធ MG Windsor EV មានតម្លៃលក់ចាប់ពី ១៦ ០០០ ដុល្លារ ដល់ ១៨ ៥០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសឥណ្ឌា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម