[បរទេស] សម្រាប់រថយន្តអគ្គិសនីសុទ្ធមិនមែនសុទ្ធតែអាចបើកបរបានចម្ងាយឆ្ងាយនៅពេលសាកពេញនោះទេ បើទោះបីជារថយន្តទំនើបមានតម្លៃថ្លៃៗក៏ដោយ ។ ដោយឡែកនៅអាមេរិកវិញ មានរថយន្តជាច្រើនដែលអាចបើកបរបានចម្ងាយត្រឹមតែ ២០០-៣៥០ គីឡូម៉ែត្រប៉ុណ្ណោះ។ ខាងក្រោមនេះជារថយន្តអគ្គិសនីសុទ្ធទាំង ១០ ដែលអាចបើកបរបានចម្ងាយតិចជាងគេ ៖
- Mini Cooper SE អាចបើកបរបានចម្ងាយត្រឹមចម្ងាយ ១៨៣ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
- Nissan Leaf អាចបើកបរបានចម្ងាយត្រឹមចម្ងាយ ២៣៩ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
- Fiat 500e អាចបើកបរបានចម្ងាយត្រឹមចម្ងាយ ២៤១ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
- Nissan Ariya Engage E-4ORCE អាចបើកបរបានចម្ងាយត្រឹមចម្ងាយ ៣២៩ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
- Porsche អាចបើកបរបានចម្ងាយត្រឹមចម្ងាយ ៣៣១ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
- Volkswagen ID.4 អាចបើកបរបានចម្ងាយត្រឹមចម្ងាយ ៣៣៦ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
- Kia EV6 GT អាចបើកបរបានចម្ងាយត្រឹមចម្ងាយ ៣៥០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
- Lexus RZ 450e អាចបើកបរបានចម្ងាយត្រឹមចម្ងាយ ៣៥៤ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
- Hyundai Ioniq 5 standard range អាចបើកបរបានចម្ងាយត្រឹមចម្ងាយ ៣៥៤ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
- Mercedes EQB 350 4Matic អាចបើកបរបានចម្ងាយត្រឹមចម្ងាយ ៣៥៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង