ឡានអគ្គិសនីសុទ្ធទំនើបបែបអនាគតនេះ សាកភ្លើងម្តងជិះបាន ៤០០គីឡូម៉ែត្រ ឯតម្លៃក្រោម ៣មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Skoda បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Skoda Epiq ស៊េរីឆ្នាំ ២០២៥ ប្រភេទ Crossover ដែលមានតម្លៃលក់ចាប់ពី ២៧ ៣០០ ដុល្លារ គ្រោងនឹងចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ ២០២៥ ។

រថយន្តអគ្គិសនីសុទ្ធនេះមានប្រវែងតួខ្លួនសរុបដល់ទៅ ៤,១ ម៉ែត្រ និងត្រូវបានប្រើប្រាស់ភាសាការចនាចុក្រោយរបស់ក្រុមហ៊ុនបែបអនាគត ជាមួយប៉ាណាបិទជិត រន្ធខ្យល់មុខ-ក្រោយរចនាជាបញ្ឈរមាន ៨ ប្រឡោះ និងចង្កៀងមុខ-ក្រោយ LED ព្រមទាំងបំពាក់នៅថាសកង់ស្ព័ររចនាថ្មីផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ អាចផ្ទុកបានដល់ ៤៩០ លីត្រ និងបានបំពាក់ជាមួយកៅអីស្រោបដោយស្បែកប្រភេទស្ព័រ ក៏ដូចជាដៃចង្កូតបែបអនាគត កុងទ័របង្ហាញបង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាដើម ។

ទាក់ទងទៅនឹងផ្នែកថាមពលវិញ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែបានបញ្ជាក់ថា រថយន្តអគ្គិសនីនេះត្រូវបានបំពាក់ជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៤០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម