ឡានអគ្គិសនីសុទ្ធរបស់ Chery សាកភ្លើងម្តងអាចរត់បានជិត ៨០០គីឡូម៉ែត្រ តម្លៃចាប់ពីខ្ទថ់ ២មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Chery Exeed Sterra ET ស៊េរីថ្មី ឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ២៦ ៣០០ ដុល្លារ ដល់ ៤៤ ៣០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន ។

Chery Exeed Sterra ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៣០ និងកម្លាំងរមួល ៤២៥ ញ៉ូតុនម៉ែត្រ អាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧៦០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង និងគាំទ្រឆ្នាំងសាកល្បឿនលឿន ដោយសាកពី ៣០% ដល់ ៨០% ប្រើរយៈពេល ៩ នាទីប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាម ​​Exeed បានឱ្យដឹងថា នៅរថយន្តទាំងមូលមានអំពូល LED រហូតដល់ ៩៦៥ គ្រាប់សម្រាប់បំភ្លឺ ។ រថយន្តនេះក៏ត្រូវបានបំពាក់ដោយប្រព័ន្ធចាប់សញ្ញា Lidar នៅលើដំបូល ដើម្បីដឹងពីសមត្ថភាពជំនួយក្នុងការបើកបរកម្រិតខ្ពស់ ដែល Chery បានសហការជាមួយ Bosch ។

ចំពោះនៅខាងក្នុងត្រូវបានផ្តល់ជូនកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ និងដៃចង្កូតរាងអក្សរ D ក៏ដូចជាប្រព័ន្ធបញ្ជាដោយសំឡេង AI ដំបូលកញ្ចក់ panoramic sunroof ប្រវែង ២,៣៨ ម៉ែត្រការ៉េ និងឧបករណ៍បំពងសំឡេង ២៣ ចំនុច ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម