[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការបើកលារបញ្ជាទិញរថយន្តអគ្គិសនីចុងក្រោយគេរបស់ខ្លួនដែលមានឈ្មោះថា eπ 007 ជាមួយនឹងតម្លៃចាប់ផ្តើមត្រឹមតែ ២២ ៤០០ នៅក្នុងទីផ្សារប្រទេសចិន ។ លើសពីនេះ សម្រាប់អតិថិជនទិញរថយន្តនេះក៏ទទួលបានការបញ្ចុះតម្លៃពិសេសដល់ទៅ ១៤០០ ដុល្លារទៀតផង ។
Dongfeng eπ 007 មានប្រវែងតួខ្លួនសរុប ៤ ៨៨០ ម.ម ទទឹង ១ ៨៩៥ ម.ម កំពស់ ១ ៤៦០ ម.ម និងប្រវេងគន្លាតកង់មុខ-ក្រោយ ២ ៩១៥ ម.ម ដំណើរការដោយជម្រើសដោយ៖
- បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៥ ដល់ ២៦៨ សេះ និងកម្លាំងរមួល ៣១០ ដល់ ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៥៦,៨៣ និង ៧០,២៦ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៥៣០ គីឡូម៉ែត្រ និង ៦២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
- បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥៣៦ សេះ និងកម្លាំងរមួល ៦៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧០,២៦ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៥៤០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
សម្រាប់រថយន្តនេះ មានការឌីស្សាញបែប Aerodynamic ដែលមានកម្រិតចាញ់ខ្យល់ត្រឹមតែ ០,២០៩ cD ប៉ុណ្ណោះ និងបានប្រើប្រាស់ចង្កៀងមុខ-ក្រោយ LED ព្រមទាំងទ្វាបើកទៅលើស្រដៀងគ្នាទៅនឹងរថយន្តរបស់ក្រុមហ៊ុន Lamborghini ។
ចំពោះនៅផ្នែកខាងក្នុង ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ដែលមានលក្ខណៈស្រដៀងទៅនឹងរថយន្ត McLaren 720S ។ លើសពីនេះ ក៏មានកន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំលេង ២០ចំនុចផងដែរ ៕