ឡានអគ្គិសនីសុទ្ធរបស់ Geely សាកថ្មម្តងជិះបាន ៥៣០គីឡូម៉ែត្រ ឯតម្លៃលក់ចាប់ពី ១មុឺនដុល្លារជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញ និងដាក់លក់ជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Geely Galaxy E5 ស៊េរីឆ្នាំ ២០២៤  ប្រភេទ SUV ដោយមានតម្លៃលក់ចាប់ពី ១៥ ៧៨៧ ដុល្លារ ដល់ ២០ ៨២៦ ដុល្លារ ក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង GEA architecture  ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុបចំនួន ២១៨ សេះ ផ្គួបជាមួយអាគុយទំហំ ៦០,២២ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៥៣០គីឡូម៉ែត្រនៅពេលសាកថ្មពេញ ដោយការសាកថ្មល្បឿនលឿនប្រើរយៈពេល ៣០នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅមានបំពាក់ប៉ាណាមុខបិទជិតអមសងខាងដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩អ៉ីញ ជាដើម៕

ចំពោះនៅផ្នែកខាងក្នុងវិញមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំសម្រាប់បញ្ជាមុខងារសំខាន់ៗ គាំទ្រដោយបឈីប Dragon Eagle-1 ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ  ឧបករណ៍បំពងសម្លេង ១៦ចំនុច, កៅអីខាងក្រោយអាចបត់បែនបាន ៣០ប្រភេទ និងមានជម្រើសពណ៌ខាងក្នុង ៣ផ្សេងគ្នាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម