[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jeep បានធ្វើការដាក់ចេញលក់នៅរថយន្តអគ្គិសនីសុទ្ធ Jeep Wagoneer S Launch Edition ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ៧១ ៩៩៥ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។
Jeep Wagoneer S Launch Edition បំបាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៦០០ សេះ និងកម្លាំងរមួល ៨៣៧ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង ៤៨២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ដោយការប្រើឆ្នាំងសាកថ្មល្បឿនល្បឿន អាចសាកពី ២០% ដល់ ៨០% ប្រើរយៈពេល ២៣នាទីប៉ុណ្ណោះ ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានប៉ាណាបិទជិតដើម្បីសម្គាល់ជាប្រភេទរថយន្តអគ្គិសនីសុទ្ធ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៉ីញពណ៌ខ្មៅជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ រួមទាំងអេក្រង់សម្រាប់អ្នកដំណើរខាងមុខទំហំ ១០,២៥ អ៉ីញ ក៏ដូចចាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕