Nissan បញ្ចេញឡាន EV ផលិតជាមួយក្រុមហ៊ុនចិន សាកថ្មម្តងជិះបាន ៥០០គីឡូម៉ែត្រ ឯតម្លៃតែ ២មុឺនដុល្លារតិចតួច

[បរទេស] រថយន្តអគ្គីសនីសុទ្ធ Nissan N7 ប្រភេទ sedan ដែលផលិតដោយក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng និង Nissan គ្រោងនឹងចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសចិននៅខែឧសភា ឆ្នាំ​២០២៥ ជាមួយតម្លៃលក់ចាប់ពី ២១ ៩៥០ ដុល្លារ ដល់ ២៤ ៧០០ ដុល្លារ ។

Nissan N7 ផលិតឡើងនៅលើគ្រោងឆ្អឹង New Energy architecture ដែលជាការអភិវឌ្ឍន៍ឡើងរួមគ្នារវាងក្រុមហ៊ុនទាំង ២ នេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ ផ្គួបជាមួយអាគុយដែលរំពឹងថា អាចបើកបរបានចម្ងាយខ្ទង់ ៥០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៣០ ម.ម ទទឹង ១ ៨៩៥ ម.ម កំពស់ ១ ៤៨៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩១៥ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រដែលឲ្យឈ្មោះថា V-Motion design ដោយផ្នែខាងមុខមានប៉ាណាបិទជិត ចង្កៀងមុខមានអំពូល LED ដល់ទៅ ៧១០គ្រាប់ និងផ្នែកខាងក្រោយមានចំនួន ៨៨២ គ្រាប់ ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ​។ លើសពីនេះបានភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការឈីប Qualcomm Snapdragon 8295 និងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដ៏ឆ្លាតវៃផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម