ឡានអគ្គិសនីសុទ្ធរបស់ Nissan សាកភ្លើងម្តងជិះបាន ៤០០គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ២មុឺនដុល្លារជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Nissan Micra ស៊េរីឆ្នាំ ២០២៤ ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធនៅពាក់កណ្តាលឆ្នាំ ២០២៤ ដែលមានតម្លៃលក់ចាប់ពី ២៦ ៩០៣ ដុល្លារនៅទីផ្សារតំបន់អឺរ៉ុប ។

Nissan បានបញ្ជាក់ថា រថយន្តនេះនឹងផលិតឡើងនៅលើគ្រោងឆ្អឹង CMF-BEV platform ដែលជាគ្រោងឆ្អឹងសម្រាប់រថយន្តអគ្គិសនីខ្នាតតូច បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៣៥ សេះ ផ្គួបជាមួយអាគុយទំហំ ៥០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០២ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរូបភាព Teaser ដែលបានបង្ហាញពីមុន Nissan Micra EV មានរូបរាងឌីស្សាញស្រដៀងគ្នាទៅនឹងរថយន្ត Nissan Juke ដោយមានប៉ាណាមុខបិទជិត សំនុំចង្កៀងមុខ-ក្រោយ LED រាងមូល ប្រើប្រាស់នៅថាសកង់ស្ព័រឌីស្សាញថ្មីជាដើម ។ លើសពីនេះ ក្រុមហ៊ុនមិនទាន់បង្ហាញព័ត៌មានលម្អិតទៀតនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម