[ទីផ្សារបរទេស] រថយន្តអគ្គិសនីសុទ្ធ Tesla Model Y ជារថយន្តលក់ដាច់បំផុតរបស់ពិភពលោកក្នុងឆ្នាំ ២០២៣ ដោយមានការលក់កើនឡើងជាង ១,២ លានគ្រឿងពេញមួយឆ្នាំ វ៉ាដាច់ក្រុមហ៊ុនផលិតរថយន្ត Toyota ដែលជាម្ចាស់ដំណែងចាស់។
ក្នុងនោះ ពេញមួយឆ្នាំ ២០២៣ ក្រុមហ៊ុនផលិតរថយន្ត Tesla បានចែកចាយរថយន្តអគ្គិសនី Model Y ចំនួន ១ ២២៣ ០០០ គ្រឿងនៅទូទាំងពិភពលោក កើនឡើង ៦៤% បើធៀបនឹងឆ្នាំមុន ដោយអតិថិជនភាគច្រើនគឺនៅអាមេរិកខាងជើង និងអឺរ៉ុប។ ទីផ្សារអាមេរិកខាងជើងលក់រថយន្តបានជាង ១០លានគ្រឿងក្នុងមួយឆ្នាំ ខណៈដែលចំណែកនៃការលក់នៅក្នុងទីផ្សារអឺរ៉ុបអាស្រ័យទៅលើការឧបត្ថម្ភធនរបស់រដ្ឋាភិបាលនៅក្នុងប្រទេសនីមួយៗ។
គួរឲ្យដឹងថា ការកើនឡើងរបស់ Tesla Model Y ដល់លេខ 1 បានទម្លាក់ជើងឯកមុនគឺ Toyota RAV4 ដែលលក់បាន ១ ០៧៥ ០០០ គ្រឿងកាលពីឆ្នាំមុន។ ទោះបីជាវាកើនឡើង ៥% ពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ នៅតែតាមពីក្រោយ Tesla Model Y ចំនួន ៤៨០ ០០០ គ្រឿងឯណ្ណោះ ។