[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Volvo EC40 ជាមួយតម្លៃលក់ចាប់ពី ៦៦ ៨៧១ ដុល្លារ នៅទីផ្សារប្រទេសវៀតណាម ។
Volvo EC40 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤០៨ សេះ និងកម្លាំងរមួល ៦៧០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿន អាចសាកបានពី ០-៨០% ប្រើរយៈពេល ៣៣ នាទី ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៤៤០ ម.ម ទទឹង ១ ៨៧៣ ម.ម កំពស់ ១ ៥៩១ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧០២ ម.ម ។ សម្រាប់ផ្នែកខាងក្រៅ ត្រូវបានឌីស្សាញឡើងជាមួយប្រព័ន្ធជ្រែកខ្យល់ aerodynamic បានយ៉ាងល្អប្រសើរ ខណៈផ្នែកខាងមុខមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩,៧ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាឧបករណ៍បំពងសំឡេងម៉ាក Harman kardon ១៣ចំនុច និងដំបូលកញ្ចក់ Panoramic Sunroof ការពារពន្លឺ UV ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបររបស់ Volvo ដែលរូបបញ្ចូលនៅមុខងារជាច្រើនទៀតផង ៕