[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ BMW iX ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV ទទួលបានការអាប់ដេតបន្ថែម គ្រោងចូលផលិតកម្មជាផ្លូវការនៅខែមិនា ឆ្នាំ ២០២៥ នឹងដាក់ចេញលក់នៅឆមាសទី ២ ។
BMW iX ស៊េរីថ្មីចុងក្រោយ ផ្តល់នៅជម្រើសម៉ូដែលចំនួន ៣ រួមមាន៖
- ម៉ូដែល xDrive45 ផ្គួបជាមួយអាគុយ ផ្តល់នៅចម្ងាយបើកបរបាន ៦០២ គីឡូម៉ែត្រនៅពេលសាថ្មពេញម្តង មានតម្លៃលក់ ៧៥ ១០០ ដុល្លារ ។
- ម៉ូដែល xDrive60 ផ្គួបជាមួយអាគុយ ផ្តល់នៅចម្ងាយបើកបរបាន ៧១០ គីឡូម៉ែត្រនៅពេលសាថ្មពេញម្តង មានតម្លៃលក់ ៨៨ ៥០០ ដុល្លារ ។
- ម៉ូដែល M70 ផ្គួបជាមួយអាគុយ ផ្តល់នៅចម្ងាយបើកបរបាន ៦០0 គីឡូម៉ែត្រនៅពេលសាថ្មពេញម្តង មានតម្លៃលក់ ១១១ ៥០០ ដុល្លារ ។ សម្រាប់ម៉ូដែលទាំង ៣ នេះ ត្រូវបានភ្ជាប់មកជាមួយប្រព័ន្ធសាកថ្មល្បឿនលឿន ដោយសាកពី ៣០-៨០% ប្រើរយៈពេល ៣៤នាទី ។
សម្រាប់ការផ្លាស់ប្តូរផ្នែកខាងក្រៅមានដូចជា កាងខាងមុខ និងខាងក្រោយដែលបានរចនាឡើងវិញ ក៏ដូចជាប៉ាណាមុខថ្មីជាមួយនឹងការបំភ្លឺ Iconic Glow ក៏ដូចជាចង្កៀងមុខ adaptive LED ឌីស្សាញបែបបញ្ឈ ព្រមទាំងថាសកង់ស្ព័រថ្មីទំហំ ២១ អ៉ីញ ដល់ ២២អ៉ីញ និងទំហំ ២៣ អ៉ីញជាជម្រើស។
ចំពោះនៅផ្នែកខាងក្នុង ទទួលបានអេក្រង់ភ្លោះបញ្ចូលនៅកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ដោយបានធ្វើបច្ចុប្បន្នភាពកម្មវិធី iDrive 8.5 software ខណៈការផ្លាស់ប្តូរគួរឲ្យគត់សម្គាល់គឺ កៅអីថ្មីប្រភេទ M Multi-Function seat ៕