កាលពីពេលថ្មីៗ កន្លងទៅនេះ រថយន្តអគ្គិសនីមកពីក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ពិភពលោក គឺរថយន្តអគ្គិសនីសុទ្ធ BYD Dolphin បានឈ្នះពានរង្វាន់រថយន្តអគ្គិសនីល្អដាច់គេសម្រាប់ឆ្នាំ ២០២៣ ( Best Electric Vehicle of the Year 2023 ) នៅក្នុងប្រទេសជប៉ុន ។
ដោយរថយន្តនេះ ទទួលបានពិន្ទុ ២៤១ ពិន្ទុ តាមពីក្រោយដោយរថយន្តអគ្គិសនីសុទ្ធ Hyundai Kona ដែលទទួលបាន ១៥១ ពិន្ទុ និងរថយន្ត BYD Atto3 ទទួលបាន ១៤៥ ពិន្ទុ ។
ហេតុផលដែលធ្វើឲ្យ BYD Dolphin ទទួលបានពានរង្វាន់រថយន្តអគ្គិសនីសុទ្ធល្អដាច់គេ ដោយសារតែរថយន្តមានតម្លៃលក់ត្រឹមតែ ២៧ ៦៧៤ ដុល្លារ សុវត្ថិភាពខ្ពស់ក្នុងការបើកបរជាមួយចម្ងាយឆ្ងាយ ដែលត្រូវបានបំពាក់ជាមួយអាគុយប្រភេទទំហំ ៤៤,៩ គីឡូវ៉ាត់ម៉ោង ដល់ ៥៨,៥៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០០ គីឡូម៉ែត្រ និង ៥១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕