[បរទេស] ក្រុមហ៊ុនផលិតរថយន្តយក្ស BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ BYD Song L ជាប្រភេទ coupe-style crossover នៅឯពិព័រណ៌រថយន្ត Shanghai Auto Show នឹងគ្រោងចេញលក់នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ ។
ម៉ូដែលនេះត្រូវបានផលិតឡើងនៅលើតួគ្រោងរថយន្តអគ្គិសនី 3.0 ដែល BYD ប្រើប្រាស់សម្រាប់ផលិតផលជាច្រើនរបស់ខ្លួន ។ សម្រាប់នៅផ្នែកខាងក្រៅ មានបំបាក់ប៉ាណាជាប់ជាមួយចង្កៀងមុខប្រភេទ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង រួមផ្សំជាមួយកាងទំហំធំ។ នៅខាងក្រោយដែលមានកាង spoiler ចំនួន ២ និងបំពង់ស៊ីមាំងទំហំធំធ្វើពី carbon-fiber ជាដើម។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតរថយន្តមិនបានបង្ហាញលម្អិតអំពីលក្ខណៈបច្ចេកទេសនៃម៉ូដែលថ្មីនេះទេ ប៉ុន្តែស្ថាបត្យកម្មនេះ អាចនឹងមានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ ឬ ២ និងអាគុយ Blade 800V របស់ BYD ដែលអាចបើកបរបានចម្ងាយផងដែរ។
គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តអគ្គិសនីសុទ្ធ BYD Song L នេះ នឹងគូប្រជែងរបស់ខ្លួននឹងមាន Tesla Model Y ដែលគ្រោងនឹងទទួលបានការអាប់ដេតជាច្រើនក្នុងឆ្នាំ ២០២៤៕