[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត iCar 03T ប្រភេទ SUV Off-road អគ្គិសនីសុទ្ធ ស៊េរីឆ្នាំ ២០២៥ គ្រោងនឹងដាក់ចេញលក់ជាផ្លូវការនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤ នៅឯពិព័រណ៌រថយន្ត Chendu Auto Show 2024 ប្រទេសចិន។
Chery iCar 03T ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៧៥ សេះ ផ្គួបជាមួយអាគុយទំហំ ៦៩,៧៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រនៅពេលេសាកថ្មពេញម្តង ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៣៨០ ម.ម ទទឹង ១ ៩១៦ ម.ម កំពស់ ១ ៧៤១ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧១៥ ម.ម ត្រូវបានអាប់ដេតបន្ថែមនៅរូបរាងបែប Off-road រួមមានកាងដែកផ្នែកខាងមុខធំជាងមុន ក៏ដូចជារបាំងការពារភុកថ្មីជាដើម ។ ខណៈផ្នែកខាងក្នុងមិនទាន់មានព័ត៌មាននៅឡើយទេ ៕