[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Dongfeng Nammi Box ស៊េរីថ្មីចុងក្រោយនៅទីផ្សារប្រទេស្វីស ជាមួយតម្លៃលក់ត្រឹមតែ ១៨ ០០០ ដុល្លារ ។
Dongfeng Nammi Box បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៩៤ សេះ និងកម្លាំងរមួល ១៦០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៤២,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
រថយន្តត្រូវបានភ្ជាប់មកជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រ ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៥អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២អ៉ីញ រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕