[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Forthing S7 ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាបពី ១៨ ២០០ ដុល្លារ ដល់ ១៩ ៦៥០ ដុល្លារនៅទីផ្សារប្រទេសចិន ។
Forthing S7 បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៦,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿនបានពី ៣០-៨០% ប្រើរយៈពេល ២៦នាទី ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤៩៣៥ មម ទទឹង ១៩១៥ មម កំពស់ ១៤៩៥ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៩១៥ មម ។ ខណៈផ្នែកខាងក្រៅមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ។ លើសពីក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតទី ២ ផងដែរ ៕