ឡានអគ្គិសនីសុទ្ធ GAC AION Y Plus គ្រោងនឹងបង្ហាញវត្តមាននៅប្រទេសជាប់កម្ពុជាក្នុងខែក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុននាំចូលរថយន្តនៅក្នុងប្រទេសថៃ បានធ្វើការគ្រោងនឹងនាំយករថយន្ត GAC AION Y Plus ប្រើប្រាស់នៅថាមពលអគ្គិសនីសុទ្ធនៅក្នងខែកញ្ញា ឆ្នាំ ២០២៣ ខណៈរថយន្តនេះនៅប្រទេសចិនមានតម្លៃលក់ចាប់ពី ១៦ ៥០០ ដុល្លារ ដល់ ២៦ ០៣១ ដុល្លារ ។

រថយន្តអគ្គិសនីសុទ្ធ GAC AION Y Plus ស្ថិតនៅចំណាត់ថ្នាក់រថយន្ត B-segment ផលិតឡើងនៅលើគ្រោងឆ្អឹងដែលសម្រាប់រថយន្តអគ្គិសនី មានប្រវែងតួខ្លួនសរុប ៤ ៥៣៥ ម.ម ទទឹង ១ ៨៧០ ម.ម កំពស់ ១ ៦៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា GAC AION Y Plus នៅក្នុងប្រទេសចិន បំពាក់ដោយម៉ូទ័រអគ្គិសនីមានកម្លាំង ១៣៦ សេះ និងកម្លាំងរមួល ១៧៦ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥១,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាុ ៤៣០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។ ខណៈ ម៉ូដែលមួយទៀតបំពាក់ដោយម៉ូទ័រអគ្គិសនីដែលមានកម្លាំង ២០៤ សេះ និងកម្លាំងរមួល ២២៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦១,៧ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រ និងអាគុយទំហំ ៦៩,៩៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម