ឡានអគ្គិសនីសុទ្ធ Geely EX5 សាកថ្មម្តងជិះបានជិត ៥០០គីឡូម៉ែត្រ ឯតម្លៃក្រោម ៣មុឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញជាផ្លូវការជាលើកដំបូងនៅរថយន្តអគ្គិសនីសុទ្ធ Geely EX5 ស៊េរីថ្មីចុងក្រោយ នៅឯពិព័រណ៍រថយន្ត Motor Expo 2024 ដែលកំពុងធ្វើឡើងនៅប្រទេសថៃ ជាមួយតម្លៃលក់ផ្លូវការវចាប់ពី ២៦ ២០៩ ដុល្លារ ដល់ ២៨ ៨៣៣ ដុល្លារ ។

Geely EX5 ផលិតឡើងនៅលើគ្រោងឆ្អឹង Global Intelligent Electric Architecture ដំណើរការដោយម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ២១៨ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៦០,២២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៩៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មពីស្ថានីយល្បឿនលឿន សាកបាន ៣០-៨០% ប្រើរយៈពេល ៣០នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានបំពាក់ដោយប៉ាណាមុខមួយបិតជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រ និងឃ្លុបខាងក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះផ្នែកខាងក្នុងវិញត្រូវបានឌីស្សាញបែប minimalistic មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៉ីញសម្រាប់បញ្ជាមុខងារទូទៅ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ L2-ADAS Safety System ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម