ឡានអគ្គិសនីសុទ្ធ GWM ORA 07 គ្រោងចេញលក់ជាផ្លូវនៅប្រទេសជាប់កម្ពុជាក្នុងខែនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GWM បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត ORA 07 ប្រើប្រាស់នៅថាមពលអគ្គិសនីសុទ្ធ មាន ២ ម៉ូដែល ជាមួយតម្លៃលក់ដែលរំពឹងថាចាប់ពី ៣៦ ៣០០ ដុល្លារគ្រោងនឹងចេញលក់ជាផ្លូវការនៅក្នងទីផ្សារប្រទេសថៃក្នុងខែនេះ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៧១ ម.ម ទទឹង ១ ៨៦២ ម.ម កំពស់ ១ ៥០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៧០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់ ORA 07 ដោយនៅផ្នែកខាងមុខមានការឌីស្សាញឡើង aerodynamic ដែលជំនួយដល់ការជ្រែកបានយ៉ាងល្អ រួម​បញ្ចូល​គ្នា​ជាមួយ​នឹង​ចង្កៀងមុខ​រាងមូល​ប្រភេទ LED មានមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងប្រើថាសកង់ស្ព័រទំហំ ១៩ អ៉ីញ និងផ្នែកខាងក្រោយមានចង្កៀង LED រាងមូល និងកាង spoiler បែបស្ព័រដែលបើក-បិទដោយស្វ័យប្រវត្តិ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ព្រមទាំងអេក្រង់បង្ហាញលើកញ្ចក់ជាដើម ។ លើសពីនេះ ក៏បានបំពាក់កញ្ចកប្រភេទ Panoramic Glass Roof ដែលអាចកាត់បន្ថយកំដៅ និងពន្លឺពីផ្នែកខាងក្រៅ និងឧបករណ៍បំពងសំលេង ១១ ចំនុច កន្លែងសាកថ្មឥតប្រើខ្សែផងដែរ ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Great Wall Motor មិនបានបង្ហាញព័ត៌មានលម្អិតអំពីម៉ូទ័រអគ្គិសនី និងទំហំអាគុយនៅឡើយទេ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម ត្រូវរងចាំដល់រថយន្តនេះចេញលក់ជាផ្លូវការ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម