[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការចេញលក់នៅរថយន្តអគ្គិសនីខ្នាតតូច Hyundai Inster ស៊េរីថ្មីចុងក្រោយ នៅក្នុងទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ១៨ ០០០ ដុល្លារ ដល់ ២២ ៧០០ ដុល្លារ ។
សម្រាប់រថយន្តសេរ៊ីថ្មីនេះ ២ប្រភេទរួមមាន៖
- ប្រភេទ Standard Range Motor ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ៩៧សេះ និងកម្លាំងររមួល ១៤៧ ញ៉ូតុនម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ៤២គីឡូវ៉ាត់ម៉ោង អាចបើកបរបចម្ងាយ ៣២៧ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
- ប្រភេទ Long Range Motor ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ១១៣សេះ ផ្កួបជាមួយអាគុយទំហំ ៤៩គីឡូវ៉ាត់ម៉ោង ដែរអាចបើកបរបចម្ងាយ ៣៧០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។ សម្រាប់ម៉ូដែល ២ នេះ ប្រើប្រាស់ការសាកថ្មល្បឿនលឿន អាចសាកឡើងពី ៣០% ទៅ ៨០% ដោយចំណាយពេលប្រមាណ ៣០នាទី ។
សម្រាប់ការរចនាផ្នែកខាងក្រៅវិញមានបំពាក់ប៉ាណាមុខបិតជិតនិងមានឡូហ្គោ Hyundai នៅចំកណ្តាល, ចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំចាប់ពី ១៥ អ៉ីញ ដល់ ១៧ អ៉ីញជាដើម៕
ខណៈផ្នែកខាងក្នុងមានបំពាក់កុងទ័រឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ ក៏ដូចជា កន្លែងសាកថ្មឥតខ្សែ រួមទាំងប្រព័ន្ធផ្ទេរថាមពល V2L និងប្រព័ន្ធ ADAS ជាច្រើនទៀត៕