Hyundai ចាប់ផ្តើមផលិតឡានអគ្គិសនីសុទ្ធ Hyundai Kona ស៊េរីឆ្នាំ ២០២៤

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai Motor បានចាប់ផ្តើមផលិតរថយន្តអគ្គិសនីសុទ្ធ Hyundai Kona ស៊េរីឆ្នាំ ២០២៤ នៅរោងចក្ររបស់ខ្លួនក្នុងប្រភេទសាធារណរដ្ឋឆេក ជាមួយគោលបំណងផលិតឲ្យបានចំនួន ២១ ០០០ គ្រឿងក្នុងឆ្នាំនេះ និង ៥០ ០០០ គ្រឿងនៅឆ្នាំក្រោយ ជាមួយតម្លៃដែលរំពឹងចាប់ពី ៤៥ ៦៣០ ដុល្លារ ដល់ ៤៩ ៥៨៥ ដុល្លារ ។

មានលក្ខណៈពិសេសមួយចំនួនដែលដឹងមុន ដោយក្រុមហ៊ុន Hyundai និយាយថា ប្រភេទ Crossover មានប្រវែងវែងជាងរថយន្តជំនាន់មុន ១៥០ មម ទទឹងវែងជាងមុន ២៥ មម និងផ្នែកខាងក្នុងក៏មានទំហំធំទូលាយជាងមុនផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈនៅផ្នែកខាងក្នុង ទទួលការអាប់ដេតដ៏សំខាន់មួយ ដោយសារវាត្រូវបានបំផុសគំនិតដោយ Ioniq 5 ថ្មី ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានឌីជីថលថ្មីទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញរួមចូលគ្នាជាអេក្រង់ភ្លោះ ព្រមទាំងឧបករណ៍បំពងសំឡេងម៉ាក Bose ជាដើម ។

ទាក់ទងទៅនឹងការបើកបរវិញ រថយន្តអគ្គិសនីសុទ្ធ Hyundai Kona ស៊េរីឆ្នាំ ២០២៤ មានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២១៥ សេះ ផ្គួបជាមួយអាគុយទំហំ ៦៤,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៩០ គីឡូម៉ែត្រ គាំទ្រដោយឆ្នាំងសាកល្បឿនលឿន ដោយសាក ១០%-៨០% ប្រើរយៈពេល ៤៣ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម