ឡានអគ្គិសនីសុទ្ធ IM LS6 ផលិតឡើងដោយ SAIC និង Alibaba បង្ហាញខ្លួននៅ Motor Expo 2023 ប្រទេសថៃ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC Motor បានសហការគ្នាជាមួយក្រុមហ៊ុន Alibaba ក្នុងការផលិតរថយន្តអគ្គិសនីសុទ្ធ IM LS6 ដោយបានដាក់បង្ហាញចេញជាលើកដំបូងនៅពិពរណ៏រថយន្ត Motor Expo 2023 នៅឯប្រទេសថៃ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩០០ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ២ ៩៥០ ម.ម បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៧៧៦ សេះ និងកម្លាំងរមួល ៨០០ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើរយៈពេល ៣,៤៨ វានាទី ។ ខណៈទំហំអាគុយក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

IM LS6 ត្រូវបានផលិតឡើងក្រោមការបណ្តាក់ទុនរួមគ្នារវាង SAIC Motor, Alibaba និង Shanghai Zhangjiang Hi-Tech ជាមួយការ​រចនា​ផ្នែក​ខាងក្រៅ​របស់​វា​គឺ​ផ្អែក​លើ​គោល​គំនិត​ដោយ​សង្កត់ធ្ងន់​លើ​ភាព​រលូន និង​ភាព​ទំនើប នឹងបច្ចេកវិទ្យា Ai Cabin ដែលជាបច្ចេកវិទ្យាថ្មីពី SAIC Motor។

ទោះជាយ៉ាងណាក៏ដោយ រថយន្តអគ្គិសនីសុទ្ធ IM LS6 ដែលកំពុងដាក់តាំងបង្ហាញនៅពិពរណ៍របស់ប្រទេសដៃក៏ដោយ ក៏មិនមានគម្រោងដាក់លក់សម្រាប់ទីផ្សារក្នុងប្រទេសថៃនោះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម