ឡានអគ្គិសនីសុទ្ធ Porsche Macan EV ស៊េរីឆ្នាំ ២០២៤ កម្លាំងជាង ១ពាន់សេះ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Porsche បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនរថយន្តអគ្គិសនីសុទ្ធ Porsche Macan EV ស៊េរីឆ្នាំ ២០២៤ សម្រាប់ទីផ្សារអឺរ៉ុប ដែលមានតម្លៃលក់ចាប់ពី ៧៨ ៨៨០ ដុល្លារ ដល់ ១០៥ ៣០០ ដុល្លារ ។

Porsche Macan EV ផលិតឡើងនៅលើគ្រោងឆ្អឹង PPE Platform ទទួលបានថាមពល ២ ជម្រើសរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤០២ សេះ និងកម្លាំងរមួល ៦៤៨ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១៣ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ២ ។
  • បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ៦៤០ សេះ និងកម្លាំងរមួល ១១២៨ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៩១ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។ អាគុយទាំង ២ នេះ គាំទ្រដោយឆ្នាំងសាកថ្មល្បឿនលឿន អាចសាកបានពី ១០% ដល់ ៨០% ប្រើរយៈពេល ២១នាទីប៉ុណ្ណោះ ។

សម្រាប់រថយន្តអគ្គិសនីសុទ្ធនេះ ភ្ជាប់មកជាមួយតួដែលត្រូវបានរចនាឡើងយ៉ាងពិសេសជាមួយប្រព័ន្ធ aerodynamic ដែលមានកម្រិតចាញ់ខ្យល់ទាប់បំផុតត្រឹមតែ ០,២៥ ប៉ុណ្ណោះ ព្រមទាំងរន្ធខ្យល់នៅផ្នែកខាងមុខ និងបានបំពាក់ជាមួយចង្កៀងមុខ-ក្រោយ LED ក៏ដូចជាថាសកង់ស្ព័រជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១២,៦ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៩ អ៉ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ព្រមទាំងអេក្រង់កំសាន្តទំហំ ១០,៩អ៉ីញសម្រាប់អ្នកដំណើរខាងមុខផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម