[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Porsche បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Porsche Taycan ស៊េរីឆ្នាំ ២០២៥ ទទួលបានការអាប់ដេតបន្ថែម ជាមួយតម្លៃលក់ចាប់ពី ១៨៣ ១១៥ ដុល្លារ នៅទីផ្សារប្រទេសវៀតណាម ។
Porsche Taycan ថ្មីនេះ បំពាក់ម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ៤០៨ សេះ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៦៧៨គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿន សាកពី ១០-៨០% ប្រើរយៈពេល ១៨នាទីប៉ុណ្ណោះ ។
បើនិយាយពីរូបរាងវិញ រថយន្ត Porsche Taycan ស៊េរីឆ្នាំ ២០២៥ ត្រូវបានបំពាក់ដោយប៉ាណាមុខបិទជិត ចង្កៀងមុខ LED ជាមួយនឹងការរចនា HD-Matrix ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រ និងចង្កៀងក្រោយប្រភេទ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។
ចំពោះនៅខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលកោងទំហំដល់ទៅ ១៦,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៩ អ៉ីញ រួមទាំងអេក្រង់ទំហំ ៨,៤ អ៉ីញសម្រាប់បញ្ជាមុខងារផ្សេងនៅលើកុងសូលផងដែរ ៕