ឡានអគ្គិសនីសុទ្ធ Tesla Model Y Juniper ដឹកមកដល់កម្ពុជាតម្លៃចាប់ពីជិត ៥មុឺនដុល្លារឡើងទៅ

[ក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Lan Kh បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិត ព្រមទាំងបើកទទួលការបញ្ជាទិញទុកមុននៃរថយន្ត Tesla Model Y Juniper ស៊េរីថ្មីចុងក្រោយ ទាំង ២ម៉ូដែល សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

  • សម្រាប់ម៉ូដែល Standard មានតម្លៃលក់ ៤៩ ៨០០ ដុល្លារ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩៥ សេះ និងអាគុយទំហំ ៦២,៥ គីឡូវ៉ាត់ម៉ោង ផ្តល់នៅចំងាយបើកបរឆ្ងាយជាងមុន ៣៩ គីឡូម៉ែត្រ ពោលអាចបើកបរបានចំងាយ ៥៩៣ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង
  • ខណៈម៉ូដែល Long range មានតម្លៃលក់ ៥៥ ៨០០ ដុល្លារ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៤០ សេះ និងអាគុយទំហំ ៧៨,៤ គីឡូវ៉ាត់ម៉ោង ផ្តល់នៅចំងាយបើកបរឆ្ងាយជាងមុន ៣៤ គីឡូម៉ែត្រ អាចបើកបរបានចំងាយ ៧១៩ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Model Y Juniper ទទួលបានការឌីស្សាញថ្មីទៅលលើចង្កៀងមុខ-ក្រោយ ប្រភេទ LED រួមទាំងកាងផ្នែកខាងមុខ និងផ្នែកខាងក្រោយថ្មី ក៏ដូចជាថាសកង់ស្ព័រថ្មីទំហំ ១៩អ៉ីញ ដល់ ២០អ៉ីញ ។ លើសពីនេះ ក៏បានដៃចង្កូតអាប់ដេតថ្មី, កញ្ចក់អេក្រង់ touchscreen រាងស្តើងជាងមុនទំហំ ១៥,៤ អ៉ីញ​សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត និងអេក្រង់ touchscreen ទំហំ ៨អ៉ីញសម្រាប់អ្នកដំណើរជួរទី ២ ជាមួយប្រព័ន្ធអាប់ដេត OTA រួមទាំងបានភ្ជាប់មកជាមួយប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ Full Self-Driving កម្រិតទី ៤ ទៀតផង ៕

សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Facebook មានឈ្មោះថា Lan Kh ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម