[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់មុនសម្រាប់រថយន្តអគ្គិសនី TOYOTA bZ3 ដែលមាន ៣ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ២៧ ១៨៨ ដុល្លារ ដល់ ៣១ ៤៨៦ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។
Toyota bZ3 មានប្រវែងតួខ្លួនសរុប ៤ ៧២៥ ម.ម ទទឹង ១ ៨៣៥ ម.ម កំពស់ ១ ៤៧៥ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៨៨០ ម.ម។ BZ3 ដែលជាម៉ូដែលថ្មីមួយនៃត្រកូល Toyota bZ Series ដែលភ្ជាប់មកជាមួយការរចនាដ៏អស្ចារ្យ ដោយប៉ាណាមុខបិទជិតដូចទៅនឹងរថយន្តអគ្គិសនី bz4x ចង្កៀងមុខប្រភេទ LED រាងស្លីម និងរបាពន្លឺអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដែលបន្ថែមរូបរាងកាន់តែស៊ីវីល័យ និងថាសកង់ស្ព័រទំហំ ១៦ អ៊ីញ ដល់ ១៨ អ៊ីញជាដើម។
នៅខាងក្នុងរថយន្តអគ្គិសនីនេះបានតុបតែងជា ២ ពណ៌ ដៃចង្កូតប្រភេទ multi-function steering wheel កុងត័របង្ហាញព័ត៌ឌីជីថលមានរាងស្លីម និងមានបំពាក់នៅប្រព័ន្ធ Digital Island របស់ Toyota ដែលជាអេក្រង់បញ្ឈរទំហំធំ ប្រអប់លេខអេឡិចត្រូនិច, មុខងារបើកឃ្លុបក្រោយ និងកាំម៉េរា ៣៦០ ដឺក្រេជាដើម ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៨១ សេះដល់ ២៤២ សេះ និងកម្លាំងរមួល ៣០៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយលីដ្យូមរបស់ក្រុមហ៊ុន BYD ទំហំ ៤៩,៩៥ ដល់ ៦៥,២៨ អាចបើកបរបានចម្ងាយ ៥១៧ គីឡូម៉ែត្រ ដល់ ៦១៦ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕