ឡានអគ្គិសនីសុទ្ធ Toyota bZ4x លក់បានចំនួនជិត ៥ ពាន់គ្រឿង ជាមួយការកាត់បន្ថយតម្លៃលក់ ៤ ពាន់ដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសចិន បានធ្វើការប្រកាសពីការកាត់បន្ថយតម្លៃលក់របស់រថយន្ត SUV អគ្គិសនីរបស់ខ្លួននៅក្នុងខែកុម្ភៈ bZ4X ដើម្បីជំរុញការលក់នៅក្នុងប្រទេសចិន ដោយតម្លៃឥឡូវនេះចាប់ផ្តើមពី ២៤ ៨០០ ដុល្លារ ដែលកាត់ ១៥% ស្មើនឹងទឹកប្រាក់ ៤ ៣០០ ដុល្លារ ។

ទោះបីជាមានលក្ខណៈពិសេសគួរឲ្យចាប់អារម្មណ៍ និងការលក់មានការចាបផ្តើមកើនឡើងចាប់ពិខែកុម្ភះក៏ដោយ ក៏ការលក់របស់រថយន្តអគ្គីសនី bZ4X របស់ក្រុមហ៊ុន Toyota នៅក្នុងប្រទេសចិនគឺទាបជាងការរំពឹងទុករបស់ Toyota ដោយលក់រថយន្តអគ្គិសនី Toyota bZ4X បានចំនួន ៤ ៧៨៤ គ្រឿងនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ នៅក្នុងទីផ្សារប្រទេសចិន រួមទាំងលក់បាន ១ ០៥៤ គ្រឿងនៅក្នុងខែមករា, ១ ៥៤៩ គ្រឿងនៅក្នុងខែកុម្ភៈ និង ២ ១៩១ គ្រឿងនៅក្នុងខែមីនា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា រថយន្តអគ្គិសនី Toyota bZ4X មាន​ ២ ម៉ូដែលសម្រាប់ជ្រើសរើសសម្រាប់ទីផ្សារប្រទេសចិនរួមមាន៖

  • ម៉ូដែលប្រើប្រាស់ប៉ុង ១ ដែលដំណើរការដោយម៉ូទ័រអគ្គិសនីមានកម្លាំង ២០៣ សេស និងកម្លាំងរមួល ២៦៦ ញ៉ូតុនម៉ែត្រ
  • ម៉ូដែលប៉ុង ២ ដំណើការដោយម៉ូទ័រអគ្គិសនី ២ មានកម្លាំង ២១៦ សេស និងកម្លាំងរមួល ៣៣៧ ញ៉ូតុនម៉ែត្រ ម៉ូដែលទាំង ២ នេះ បំពាក់អាគុយទំហំ ៥០,៣ គីឡូវ៉ាត់ម៉ោង និង ៦៦,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ៦១៥ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម