[បរទេស] យោងតាមគេហទំព័រ Bestcarweb.jp ប្រព័ន្ធផ្សព្វផ្សាយរថយន្តរបស់ប្រទេសជប៉ុន បានបង្ហាញពីព័ត៌មានថ្មីអំពីរថយន្ត Toyota Hiace ជារថយន្តអគ្គិសនីសុទ្ធប្រភេទ BEV គ្រោងនឹងធ្វើការដាក់បង្ហាញនៅឆ្នាំ ២០២៥ ដែលត្រូវបានបង្កើតឡើងលើគ្រោងឆ្អឹង e-TNGA platform ដូចទៅនឹងរថយន្ត Toyota bZ4X និង Lexus RZ ។
ក្នុងការផ្លាស់ប្តូរដ៏ធំមួយនាពេលអនាគតរបស់រថយន្ត Toyota Hiace ជំនាន់ទី ៦ បច្ចុប្បន្នត្រូវបានដាក់បង្ហាញនៅក្នុងឆ្នាំ ២០១៩ ដោយផ្អែកលើគ្រោងឆ្អឹង TNGA platform (Toyota New Global Architecture)។ មិនត្រឹមតែប៉ុណ្ណោះ រថយន្តអគ្គិសនី Toyota Hiace ថ្មីនឹងមានការរចនាបថរថយន្តអគ្គិសនី បំពាក់ដោយប៉ាណាមុខបិទជិត ឬប្រើ DNA BZ Series ជាដើម។
បន្ថែមពីនេះ សម្រាប់រថយន្ត Toyota Hiace ប្រភេទ plug-in hybrid អាចនឹងត្រូវបានបន្ថែម ហើយត្រូវបានគេរំពឹងថាវាអាចនឹងត្រូវបានដំឡើងនៅលើម៉ាស៊ីនសាំងចំណុះ ២,0 លីត្រ ទំហំ ៤ ស៊ីឡាំង ម៉ូទ័រអគ្គិសនី plug-in hybrid ដែលផលិតកម្លាំងបានរហូតដល់ ២៩០ សេះ។
គួរឲ្យដឹងដែរថា ទាំងអស់នេះមិនទាន់មានការបញ្ជាក់ជាមួយក្រុមហ៊ុន TOYOTA នៅឡើយទេ ប៉ុន្តែលទ្ធភាពដែលនឹងឃើញរថយន្តប្រភេទដឹកជញ្ជូដូចជា Toyota Hiace PHEV គឺពិតជាអាចនឹងមានការផលិត៕