
[បរទេស] ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា FAW-Volkswagen នឹងចាប់ផ្តើមផលិតរថយន្តអគ្គីសនីសុទ្ធ EV ចំនួន ២ បន្ថែមទៀត សម្រាប់ក្នុងទីផ្សារប្រទេសចិននៅឆ្នាំ ២០២៧ ។
សម្រាបម៉ូដែលទាំង ២ នេះ នោះ ក្រុមហ៊ុនទាំង ២ នេះ បានដាក់បញ្ចេញកាលខែមេសា នៅឯពិព័រណ៍ Shanghai Auto Show 2025 គឺម៉ូដែល Volkswagen ID.Aura Concept ប្រភេទ sedan ។
Volkswagen ID.Aura Concept ត្រូវបានផលិតនៅលើគ្រោងឆ្អឹង CMP platform ជាមួយរូបរាងបែបស្ព័រ ដោយមានគម្របឃ្លុបមុខរាងចោត ដែលជំនួយទៅដល់ប្រព័ន្ធ aerodynamic ក៏ដូចជាកាងរន្ធខ្យល់ទំហំធំ ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងទទួលបានប្រព័ន្ធជំនួយការអ្នកបើកបរ L2+ ADAS ផងដែរ ។
ទាក់ទងទៅនឹងផ្នែកថាមពលវិញ ក្រុមហ៊ុនមិនទាន់បង្ហាញទេ ប៉ុន្តែបញ្ជាក់ថា Volkswagen ID.Aura Concept នឹងភ្ជាប់មកជាមួយកញ្ចប់អាគុយដែលអាចផ្តល់ចម្ងាយបើកបរបានខ្ទង់ ៦០០គីឡូម៉ែត្រ រួមទាំងបច្ចេកវិទ្យសាកថ្មល្បឿនលឿន 800-volt platform ហើយអាចនឹងមានតម្លៃលក់ចាប់ពី ២០ ៨២០ ដុល្លារ ដល់ ២៧ ៧៦០ ដុល្លារ ៕